ស.ស.យ.ក. តែងតែចូលរួមលើកតម្កើងកិត្តិនាម និងអត្តសញ្ញាណជាតិ

(ភ្នំពេញ)៖ ក្បួនដង្ហែ ឈីង ហ្គេ គឺជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយ នៅ អាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយ សមាគមប្រជាជន នៃសាធារណរដ្ឋ សិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។

កម្មវិធីនេះត្រូវបានផ្តួចផ្តើម ដោយ អតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណង បង្ហាញពីភាព
អស្ចារ្យ ភាពស្រស់បំព្រង និង ភាព សម្បូរបែប នៃ វប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រា នេះ នឹងមានការចូលរួមសម្តែង ដោយ ក្រុមសិល្បៈជាតិ និង រួមបញ្ចូល ជាមួយបណ្តាសិល្បករ សិល្បការិនី មកពីជុំវិញពិភពលោករួមគ្នា បង្ហាញពីសិល្បៈ វប្បធម៌ នៃ ជាតិសាសន៍ រៀងៗ ខ្លួន ។

ជារៀងរាល់ឆ្នាំក្បួនដង្ហែ «ឈី ង ហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលអាចទាក់ទាញវិសាលភាព ផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជន រាប់រយលាននាក់ តាមរយៈការផ្សព្វផ្សាយរបស់ ស្ថាប័នសារព័ត៌មានជាតិ និង អន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យក ឱកាសបង្ហាញពីវប្បធម៌ ដ៏ប្រពៃ និង វិសេស របស់ ខ្មែរ ទៅកាន់ពិភពលោក តាមរយៈការសម្តែង របស់សិល្បករ សិល្បការិនី កម្ពុជា ក្នុងក្បួនដង្ហែ« ឈីង ហ្គេ»។ លើសពីការសម្ដែង កម្ពុជា នឹងបង្ហាញពីកម្លាំងសាមគ្គីភាព និង សក្តានុពល របស់ កម្ពុជា តាមរយៈការរួបរួមគ្នា របស់ យុវជនខ្មែរ ផងដែរ ។

នៅក្នុងឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងនាំយកទស្សនីយភាព សិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner