នីតិវិធីស្មុគស្មាញនៅច្រកទ្វារព្រំដែន ក៏ជះឥទ្ធិពលមិនល្អ នាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន នាំឱ្យតម្លៃមិនល្អ

(ភ្នំពេញ)៖ ឱកាសពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នីតិវិធីស្មុគស្មាញនៅច្រកទ្វារព្រំដែន ក៏ជះឥទ្ធិពលមិនល្អ ដែលនាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន និងនាំឱ្យតម្លៃមិនល្អ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា បច្ចុប្បន្ននេះ កម្ពុជា មានផ្លូវល្អហើយ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺនីតិវិធីនៅច្រកទ្វារព្រំដែនស្មុគស្មាញ។ ការស្មុគស្មាញនេះ ក៏ជះឥទ្ធិពលមិនល្អ ដែលនាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន និងនាំឲ្យតម្លៃមិនល្អ តែកន្លងទៅយើងបានកែសម្រួលច្រើន ពាក់ព័ន្ធនឹងគយនៅតាមច្រក និងកំពង់ផែ ។

សម្ដេចធិបតី បានបញ្ជាក់ថា ជាការពិត នីតិវិធីខ្លះប្រើប្រាស់យូរឆ្នាំពេក ដូច្នេះដើម្បីលឿន ត្រូវលុបបំបាត់ភាពស្មុគស្មាញទាំងនេះ សូមកុំអនុវត្តម្ដងទាំងអស់ ត្រូវអនុវត្តជាជំហានៗ ។

សម្ដេច ថា ប្រព័ន្ធដឹកជញ្ជូនរបស់យើង គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែបម្រើឲ្យតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែជាកត្តាមួយដែលមានភាពប្រកួតប្រជែងខ្លាំង ថ្លៃដឹកជញ្ជូនគឺបូកផ្សំធំណាស់ ក្នុងការប្រកួតប្រជែង នៃផលិតផលយើងនៅក្រៅប្រទេស ។

សម្ដេចធិបតី បន្ដថា ការគិតគូរពីប្រព័ន្ធភស្តុភារកម្មយើង គឺមិនគិតគូរពីហេដ្ឋារចនាសម្ព័ន្ធនោះទេ កិច្ចការងារនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើរតួនាទីសំខាន់ក្នុងការជួយ ដូចជាការសម្រួលនិតិវីធីនៅច្រកព្រុំដែនជាដើម ជួនកាលផ្លូវល្អហើយ ហេដ្ឋារចនាសម្ពន្ធ ទីតាំងគឺល្អអស់ហើយ ប៉ុន្ដែនិតីវិធីស្ម័គ្រស្មាញនៅច្រកព្រំដែន នឹងធ្វើឲ្យខាតពេលវេលា ធ្វើឲ្យតម្លៃលំបាក ។ ដូច្នេះបានកន្លងទៅ យើងបានធ្វើការកែទម្រង់ច្រើន ពីរដ្ឋាភិបាល ពិសេស ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំកែសម្រួលនិតិវីធីច្រើន ទាក់ទិននឹងគយ នៅតាមច្រកព្រំដែន និងនៅតាមផែជាដើម ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអណ្ណត្តិនេះ ក៏មានការប្ដេជ្ញាចិត្ត កែសម្រួលឲ្យកាន់តែស្រួចបន្ថែមទៀត នីតិវិធីខ្លះ បានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះដើម្បីលឿន ដោយសម្ដេច បានណែនាំថា កន្លែងខ្លះកុំឲ្យស្មុគស្មាញ មានន័យថា ការធ្វើអ្វីមួយកុំចាប់ផ្ដើមឡើងដោយធ្វើទាំងមូល កុំកែទូទាំងប្រទេស ជួនកាលនីតិវីធីខ្លះ ត្រូវអនុវត្តន៍ជាជំហាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner