វិមានក្រឹមឡាំង ៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ សម្រាប់ការចរចាដ៏មានសក្តានុពលជាមួយអាមេរិក

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចាដ៏មានសក្តានុពលជាមួយអាមេរិក ហើយក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិកក៏បានត្រៀមខ្លួនរួចរាល់ផងដែរ។

យ៉ាងណា លោក Peskov បាននិយាយថា គិតមកទល់ពេលនេះ មិនមានការចង្អុលបង្ហាញណាមួយពីទីក្រុងវ៉ាស៊ីនតោន ស្តីពីទំនាក់ទំនងសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។

លោក Peskov បានបញ្ជាក់យ៉ាងដូច្នេះថា រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានសញ្ញាណាមួយពីជនជាតិអាមេរិកទេ… វាហាក់ដូចជាត្រូវការពេលវេលាជាក់លាក់មួយ។

កន្លងមក លោក ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។

រីឯលោក ត្រាំ វិញ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូអនឡាញថា ខ្ញុំពិតជាចង់ជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner