លិចទូកទេសចរណ៍ស៊ីលី ៦នាក់ស្លាប់

បរទេស៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា ទូកដឹកអ្នកទេសចរមួយគ្រឿង បានក្រឡាប់លិច នៅលើទន្លេមួយកន្លែង នៅភាគខាងត្បូង ប្រទេសស៊ីលី សម្លាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់ ក្នុងចំណោមមនុស្ស ៣៤នាក់ នៅលើទូក។

ទូកទេសចរណ៍ ដែលមានអ្នកដំណើរ ៣២នាក់ និងនាវិក ២ នាក់ បានចេញដំណើរពីទីក្រុងភាគខាងត្បូង Osorno កាលពីថ្ងៃអាទិត្យ ហើយបានលិចនៅក្នុងទីក្រុង Rio Negro ដែលស្ថិតនៅគោលដៅចុងក្រោយ ដែលជាកំពង់ផែប៉ាស៊ីហ្វិក នៃតំបន់ Bahia Mansa ។

កងទ័ពជើងទឹកស៊ីលី បានប្រាប់ AFP កាលពីថ្ងៃចន្ទថា មនុស្ស៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ និងម្នាក់បាត់ខ្លួន ប៉ុន្តែ សញ្ជាតិរបស់ពួកគេ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

អ្នកគ្រប់គ្រងទូក ត្រូវបានចាប់ខ្លួន ដោយសារតែរដ្ឋអាជ្ញានិយាយថា ទូកនោះក្រឡាប់ជាមួយនឹងអ្នកដំណើរ ជាច្រើននាក់ ដែលមិនបានពាក់អាវពោង ការពារអាយុជីវិត៕

ប្រភពពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner