ខេត្តតាកែវត្រៀមកម្លាំងជាងមួយពាន់នាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

តាកែវ៖ស្នងការនគរបាលខេត្ដតាកែវលោកឧត្ដមសេនីយ៍ទោ ម៉ែន លី  បានត្រៀមកម្លាំងជាងមួយពាន់នាក់ដើម្បីការពារ
សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ។

គោលដៅនៃសមត្ថកិច្ចគឺ ល្បាតក្នុងភូមិសាស្ត្រខេត្ដ ,ហាមឃាត់បងប្អូនប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានមិនឱ្យ​មានការដុត​គ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ ។កងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកលេងកម្សា​ន្ដជួបជុំសាច់ញា​តិនៅតាម​ស្រុកកំណើត។

នេះជាការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក្នុងពេលបើកកិច្ចប្រជុំមួយជាមួយលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ​តាកែវ កាលរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានណែនាំឱ្យកងកម្លាំងបន្តរឈរជើងការពារជាប់ នៅប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤​ម៉ោង ៕
ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner