អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ជួយបំប៉នមន្រ្ដី និងគ្រូឧទ្ទេសដើម្បីពង្រឹងសមត្ថភាពឆ្លើយតបការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សា
(ភ្នំពេញ)៖ សិក្ខាកាមដែលជាមន្រ្ដី និងគ្រូឧទ្ទេសទទួលបន្ទុកជាច្រើនផ្នែកនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាត្រូវបានបណ្តុះបណ្តាលចំណេះដឹងបន្ថែម តាមរយៈសិក្ខាសាលា ស្តីអំពីការវាយតម្លៃ(IQA) ឬហៅថា ការធានាគុណភាពផ្ទៃក្នុង រយៈពេល៣ថ្ងៃបានផ្តល់ជូនដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ។
លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសជប៉ុន បានថ្លែងគូសបញ្ជាក់ថា សិក្ខាសាលារយៈពេល៣ថ្ងៃក្រោមប្រធានបទ ស្តីអំពីការវាយតម្លៃ(IQA) ឬហៅថា ការធានាគុណភាពផ្ទៃក្នុង ដែលខាងអង្គការយើងខ្ញុំបានរៀបចំឡើងជូន មន្រ្ដី លោកគ្រូអ្នកគ្រូដែលមកពីផ្នែកពាក់ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានេះមានគោលដៅពង្រឹងបន្ថែម អំពីគុណភាពផ្ទៃក្នុងឱ្យស្របទៅតាមស្តង់ដារគទក ដើម្បីឱ្យសមត្ថភាពរបស់គ្រូៗនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានឆ្លើយតបនិងការវិវឌ្ឍទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ ។
ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ការទទួលបាននូវចំណេះដឹងតាមរយៈសិក្ខាសាលាបំប៉នបន្ថែមនេះ នឹងបំពេញបន្ថែមកាន់តែច្បាស់អំពីតួនាទីភារៈកិច្ច ដែលត្រូវអនុវត្តក្នុងរយៈពេលវែង និងរយៈពេលខ្លី ដើម្បីឈានទៅសម្រេចគោលដៅដែលបានកំណត់។ ឯកឧត្តម តំណាងឲ្យក្រសួងអប់រំយុវជននិងកីឡា បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានបណ្តុះបណ្តាលមន្រ្តីត្រៀមទទួលអនុវត្តផែនការសម្រាប់នៃការវិវឌ្ឍខ្លួនក្លាយជាគ្រឹះស្ថានឧត្តមសិក្សា ។
ឯកឧត្តម បានសំនូមពរឱ្យគ្រូៗទាំងអស់ត្រូវយកចំណេះដឹងទៅប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញក្នុងការបណ្តុះបណ្តាលគរុនិស្សិត ។
សម្រាប់សិក្ខាសាលាវាយតម្លៃនេះ បានរៀបចំឡើង ដោយអង្គការក្រៅរដ្ឋាភិបាលនេះដូងមាសរយៈពេល៣ថ្ងៃ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍ ការបង្កើតផែនការសកម្មភាពសម្រាប់ឆ្នាំក្រោយ និងការអនុវត្តផែនការសកម្មភាពអោយទៅជាសកម្មភាព គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងឯករាជ្យ របស់វិទ្យាស្ថាន ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-39-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-41-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-42-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-44-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-45-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-47-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-48-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-49-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-50-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-52-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-56-02-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-56-03-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-53-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_08-55-55-1024x681.jpg)