ទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែងនៅស្រុករវៀង ត្រូវបានបង្រ្កាប
អត្ថបទដោយ៖
ឈឹម សុផល
ព្រះវិហារ៖ទីតាំងអាជីវកម្មរ៉ែមាសអាណាធិបតេយ្យមួយកន្លែងស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារត្រូវបានបង្រ្កាបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសមត្ថកិច្ចចម្រុះខេត្តព្រះវិហារដឹកនាំបញ្ជាដោយលោក ស្រេង វុទ្ធា ។ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក ស៊ុន ចន្ទ័រក្សា បានឱ្យដឹងថា រ៉ែមាសមួយនេះពុំមានច្បាប់អនុញ្ញាតទេ។កម្លាំងចម្រុះបានកម្ទេចចោលរោងស្នាក់នៅរបស់កម្មករចំនួនបី មានប្រាំមួយបន្ទប់, អាងត្រាំគីមី ១៥ម៉ែត្រគុណនឹង២០ម៉ែត្រ ២អាង,បានកាយបំផ្លាញរណ្ដៅរ៉ែមាសចំនួន ២ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ទាក់ទិននឹងរណ្ដៅរ៉ែមាសដែលទទួលការបង្រ្តាប សមត្ថកិច្ចពុំបានបង្ហាញម្ចាស់ទីតាំងទេ៕






ដោយ៖ឡុង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។