Zelensky ត្រៀមជជែកជាមួយពូទីន តែមានលក្ខខណ្ឌ១

បរទេស ៖ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់លក្ខខណ្ឌ ឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននានា ឯកភាពលើផែនការួម ទើបលោកអាចត្រៀមខ្លួន អង្គុយចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លុះត្រាតែមាន «ផែនការរួម» ដែលបានព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក និង អឺរ៉ុប។

ថ្លែងអំឡុងសន្និសិទសន្តិសុខ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ លោក Zelensky បានបន្ថែមថា ប្រធានាធិបតីអាមេរិក Donald Trump បានទូរស័ព្ទមកលោក និងលោក Putin កាលពីដើមសប្តាហ៍នេះ។

លោក Zelensky បាននិយាយ ជាភាសាអង់គ្លេស «ខ្ញុំនឹងជួប ពូទីន បន្ទាប់ពីពួកយើងនឹងមានផែនការរួមជាមួយ Trump-អឺរ៉ុប …ហើយយើងនឹងអង្គុយជាមួយពូទីន បញ្ឈប់សង្រ្គាម..មានតែក្នុងករណីនេះទេ ដែលខ្ញុំត្រៀមខ្លួនជួប»។

លោក Volodymyr Zelenskyy បាននិយាយដែរថា ប្រទេសរបស់លោកចង់បាន «ការធានាសុវត្ថិភាព» មុនពេលកិច្ចពិភាក្សាណាមួយ ជាមួយរុស្ស៊ី ខណៈដែលរដ្ឋបាល Trump ជំរុញប្រទេសទាំងពីរ ឱ្យស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័ស បញ្ចប់សង្គ្រាម រយៈពេល៣ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner