អភិបាលរងខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខមន្រ្តីនគរបាលម្នាក់ដែលរងរបួសក្នុងសកម្មភាពបង្ក្រាបករណីលួចម៉ូតូ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖លោក ខ្លូត ចិន្តា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ទៅជូនលោកវរសេនីយ៍ទោ អ៊ុ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានរងគ្រោះ ក្នុងការបំពេញបេសកកម្មចុះបង្ក្រាបករណីលួចមានទម្ងន់ទោសធ្ងន់(ប្លន់)កាលពីថ្ងៃទី២៥ ខែកុម្ភ: ដោយជនដៃដល់បានបាញ់តដៃបណ្ដាលឱ្យត្រូវចំភ្លៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
អំណោយមានថវិកា ២លានរៀល ព្រមទាំងផ្លែឈើ និងភេស្ជេជៈជំនួយកម្លាំងមួយចំនួន៕




ដោយ៖លី ពៅ