Musk ត្រៀមចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង

បរទេស ៖ លោក Elon Musk នឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី របស់លោក Trump ជាលើកដំបូង នៅក្នុងសប្តាហ៍នេះ នេះបើតាមមន្ត្រីសេតវិមាន បញ្ជាក់ ឲ្យដឹង កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Elon Musk ដែលបានចាប់ផ្តើម ការផ្លាស់ប្តូររដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៃអាណត្តិទីពីរ របស់ប្រធានាធិបតី Donald Trump នៅថ្ងៃពុធ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា។

មហាសេដ្ឋីពិភពលោក Musk មិនមានតំណែង ជារដ្ឋមន្ត្រី ឬអាជ្ញាធរធ្វើសេចក្តីសម្រេចចិត្ត ជាផ្លូវការទេ ប៉ុន្តែ មានឋានៈជា «បុគ្គលិករដ្ឋាភិបាលពិសេស» និង ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី» ដែលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ហើយត្រូវបានប្រគល់ភារកិច្ច`ដោយប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយការចំណាយ របស់សហព័ន្ធ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner