បារាំងស្នើអឺរ៉ុបចាយលុយលើវិស័យការពារជាតិកើនដល់ ៣.៥% នៃ GDP

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្មីៗនេះនិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបគួរតែបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេពី ៣ ទៅ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប។

ប្រាប់កាសែតបារាំង Le Figaro បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលផ្នែកការពារជាតិនៅអង់គ្លេស លោក ម៉ាក្រុង និយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប គួរតែវិនិយោគច្រើនជាងមុនលើវិស័យការពារជាតិអឺរ៉ុប ដើម្បីរៀបចំសម្រាប់ការផ្តាច់ខ្លួនជាយថាហេតុរបស់អាមេរិក និងធានាសន្តិសុខរបស់អឺរ៉ុបខ្លួនឯងផ្ទាល់។

បើតាមមេដឹកនាំបារាំងរូបនេះ ដំបូងយើងប្រហែលជាត្រូវការលុយប្រមាណ ២០៨ ពាន់លានដុល្លារ ដើម្បីចាប់ផ្តើមបង្កើនការចំណាយលើវិស័យការពារជាតិអឺរ៉ុប។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុបក្នុងឆ្នាំ ២០២៤ ការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប បានស្ទុះឡើងដល់ ៣៣៨ ពាន់លានដុល្លារ ឬប្រហែល ១.៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner