កូឡុំប៊ីភៀសខ្លួនទៅអាមេរិកថយចុះយ៉ាងគំហុក

បរទេស ៖ រដ្ឋមន្ត្រីប្រទេសកូឡុំប៊ី បាននិយាយថា ការដឹកជញ្ជូនជនចំណាកស្រុក ឆ្លងកាត់ព្រៃ Darien ចូលទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលប្រទេសខ្លួន កំពុងសម្របសម្រួលបន្ថែម ជាមួយប្រទេសក្បែរខាង។

រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី លោកស្រី Laura Sarabia បាននិយាយថា ការធ្វើចំណាកស្រុក ទៅកាន់សហរដ្ឋអាមេរិក តាមរយៈតំបន់ព្រៃ Darien ដ៏គ្រោះថ្នាក់ នៅតាមព្រំដែនកូឡុំប៊ី-ប៉ាណាម៉ា បានធ្លាក់ចុះ ៦០%។

លោកស្រីបន្តថា រដ្ឋាភិបាលកូឡុំប៊ី ក៏បានគូសបញ្ជាក់ ពីតម្រូវការសម្រាប់ «ផែនការសម្របសម្រួល» ជាមួយប្រទេសជិតខាង ដូចជា ប៉ាណាម៉ា និងវ៉េណេស៊ុយអេឡា ដើម្បីគ្រប់គ្រងលំហូរជនចំណាកស្រុក។

គោលនយោបាយអន្តោប្រវេសន៍ថ្មី របស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងជះឥទ្ធិពល លើចរន្ដជនចំណាកស្រុក ដែលបង្កឱ្យមានបាតុភូត ចំណាកស្រុក ដ៏បញ្ច្រាស ខណៈមនុស្សរាប់ពាន់នាក់ ព្យាយាមត្រឡប់ ទៅប្រទេសកំណើត របស់ពួកគេវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner