តុលាការប៉េរូបើកសវនការកាត់ទោសអតីតប្រធានាធិបតី

បរទេស៖ អតីតប្រធានាធិបតីប្រទេសប៉េរូ ដែលហៅខ្លួនឯងថា ជាប្រធានាធិបតីក្រីក្រខ្លាំង គឺ លោក Pedro Castillo ត្រូវបាននាំខ្លួនចូលតុលាការកាត់ទោស ពីបទបះបោរ កាលពីថ្ងៃពុធ។

អតីតប្រធានាធិបតី Pedro Castillo បានច្រានចោលការចោទប្រកាន់ ពីការបះបោរ ដោយលោកអះអាងថា វិធានការប្រឆាំងនឹងរូបលោកបែបនេះ គឺរឿងដ៏អាក្រក់មួយ។ ជាការថ្លែង ខណៈដែលធ្វើដំណើរ ចូលការសវនាការ ជុំវិញការចោទប្រកាន់ថា ប៉ុនប៉ងរំលាយសភា ដើម្បីជៀសវាងការចោទប្រកាន់ រូបលោក ពីបទប្រព្រឹត្តអំពើពុករលួយ។

លោក Castillo បានប្រាប់ចៅក្រមបីនាក់ ក្នុងតុលាការកំពូលថា «ខ្ញុំមិនអាចបញ្ជូន ទៅកាន់ការកាត់ក្តី ដោយផ្ទាល់មាត់បែបនេះទេ ដែលអ្វីៗទាំងអស់ អាចត្រូវបានកំណត់ ទុកជាមុន រួចរាល់ហើយ»។

លោក Castillo បានប្រាប់បែបនេះ ខណៈដែលលោកបង្ហាញខ្លួន នៅខាងមុខដោយភ្នាក់ងារតុលាការពីរនាក់។ លោក Castillo ដែលជាអតីតគ្រូបង្រៀន ឆ្វេងនិយម ដែលដាក់ឈ្មោះខ្លួនឯងថា «ប្រធានាធិបតីក្រីក្រដំបូង» របស់ប្រទេសប៉េរូ ក្នុងការបោះឆ្នោត របស់លោក នៅឆ្នាំ ២០២១ ត្រូវបានបណ្តេញចេញពីតំណែង និងចាប់ខ្លួន ក្នុងពេលដែលលោក នៅសល់អាណត្តិ គ្រប់គ្រងប្រទេស រយៈពេល១៧ខែ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner