អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ៖ នៅក្នុងរដូវផ្ការីក ដែល​ពោរ​ពេញ​ដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ការបើក​កិច្ច​ប្រជុំមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន​ដោយ​ជោគជ័យ

(ភ្នំពេញ)៖ លោក Feng Hui អ្នកគ្រប់គ្រង នៃវិទ្យុមិត្តភាព​កម្ពុជា​ចិន ​​​​​បានលើកឡើងថា នៅក្នុងរដូវផ្ការីក ដែលពោរពេញ​ដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ការបើកកិច្ចប្រជុំ​មហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិនដោយជោគជ័យ។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងជីវិតនយោបាយរបស់ប្រទេសចិនប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោកសង្កេត​មើលការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ។

មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ បានបញ្ជូន​សញ្ញាច្បាស់លាស់និងរឹងមាំមួយទៅកាន់ពិភពលោកថា ការធ្វើ​ទំ​នើបកម្មតាមបែបផែនចិន កំពុងបើកផ្លូវថ្មីមួយសម្រាប់ការរីក​ចម្រើននៃអរិយធម៌មនុស្សជាតិ ហើយឱកាសរបស់ប្រទេសចិន​មុខជានឹងត្រូវបានចែករំលែកជាមួយពិភពលោកមិនខាន។

ការលើកឡើងរបស់ Feng Hui អ្នកគ្រប់គ្រងនៃវិទ្យុមិត្តភាព​កម្ពុជា ចិន ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវ​សូត្រ​សមុទ្រ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាព​និង​ការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពក​ម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំ​បាឋកថា ស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយ​ប្រ​ទេស​ចិន ​ចែករំលែកកាលានុវត្តភាព។ បឋកថានេះ មា​ន​សមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធា​រណការ​និងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាព​កម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំ​កម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គ​ពិធី​ទាំងមូល សរុបចំនួន១០០នាក់។

លោកលោក Feng Hui បន្តថា ការធ្វើទំនើបកម្មតាមបែប​ផែន​ចិន គឺជាមាគ៌ាទំនើបកម្មមួយដែលស្ថិតនៅលើទឹកដីចិន និង​បន្តស្នងអរិយធម៌ចិន។ វាមិនមែនគ្រាន់តែជាការចម្លងទំនើបកម្ម​លោកខាងលិចទេ ប៉ុន្តែគឺជាការបង្កើតដ៏អស្ចារ្យដែលផ្អែកលើ​ស្ថាន​ភាពជាតិរបស់ប្រទេសចិន និងឆ្លុះបញ្ចាំងពីប្រាជ្ញារបស់​ប្រទេសចិន។

មាគ៌ានេះប្រកាន់ខ្ជាប់នូវគំនិតយកប្រជាជនជាសំខាន់ ខិតខំ​ឆ្ពោះ​ទៅរកការអភិវឌ្ឍន៍ដែលមានការសម្របសម្រួលគ្នារវាង​អរិយធម៌សម្ភារៈ និងអរិយធម៌ស្មារតី យកចិត្តទុកដាក់លើការ​រួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងមនុស្ស និង​ធម្មជាតិ ព្រមទាំងប្តេជ្ញាចិត្តដើរលើមាគ៌ានៃការ​អភិវឌ្ឍន៍​ប្រកបដោយសន្តិភាព។

លោកបន្ថែមថា ៖ « ការធ្វើទំនើបកម្មតាមបែបផែនចិនបាន​បង្កើតអច្ឆរិយៈនៃការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់។ ប្រទេស​ចិនបានចំណាយពេលត្រឹមតែប៉ុន្មានទសវត្ស បានបញ្ចប់​ដំណើរឧស្សាហូបនីយកម្ម ដែលប្រទេសអភិវឌ្ឍន៍បាន​ចំណាយពេលរាប់រយឆ្នាំ ហើយបានធ្វើឱ្យប្រជាជនជាង ១ពាន់៤រយលាននាក់ចូលទៅក្នុងសង្គមទំនើប។

នៅក្នុងដំណើរនេះ ប្រទេសចិនមិនត្រឹមតែបានបង្កើតអច្ឆរិយៈ​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាព​សង្គម​រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទម្រង់ថ្មី នៃ​អរិយធម៌មនុស្សជាតិផងដែរ។ ការអភិវឌ្ឍន៍របស់ប្រទេសចិន បានបញ្ជាក់ ថា មាគ៌ាទំនើបកម្មមិនមានលក្ខណៈតែមួយ​ដូចគ្នា​ទេ ហើយប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពរបស់ខ្លួន។»

លោក​​​​ក៏បានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាច​ឃ្លាត​​ឆ្ងាយ​ពីពិភពលោកបានទេ ហើយវិបុលភាពនៃពិភពលោក​ក៏ត្រូវការប្រទេសចិនផងដែរ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់​នូវគំនិត“សហគមន៍រួមវាសនានៃមនុស្សជាតិ” និងប្រកាន់​ខ្ជាប់​គោលនយោបាយជាតិជាមូលដ្ឋាននៃការបើកចំហចំពោះបរទេស។ពីគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” រហូតដល់គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍សកល ពីពិព័រណ៍នាំចូលចិន រហូតដល់ពិព័រណ៍​ពាណិជ្ជ​កម្មសេវាកម្មចិន ប្រទេសចិនតែងតែឱបពិភពលោក​ដោយ​អាកប្បកិរិយាបើកចំហ និងផ្តល់ផលប្រយោជន៍ដល់​មនុស្ស​ជាតិដោយភាពស្មោះត្រង់នៃកិច្ចសហប្រតិបត្តិការ។

ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់​នូវជម្រើស​ថ្មី​សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន និងរួមចំណែកជា​ប្រាជ្ញា​របស់ប្រទេសចិន និងដំណោះស្រាយរបស់ប្រទេសចិន​សម្រាប់​ការរីកចម្រើនរបស់មនុស្សជាតិ។

យើងក៏នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាដែលជា”មិត្តដែកថែប” ដើម្បីត្រួសត្រាយអនាគតឱ្យកាន់តែប្រសើរឡើង!.

សិស្ស​​​​និស្សិតកម្ពុជា ដែលបានចូលរួមស្តាប់បាឋកថាស្តីពី ប្រទេស​ចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នា​ជាមួយប្រទេសចិន​ចែករំលែកកាលានុវត្តភាពនេះ បានបង្ហាញការគាំទ្រ ព្រោះបាន​ទទួលចំណេះដឹងថ្មីៗសម្រាប់ជាទុនក្នុងការសិក្សាស្រាវជ្រាវពីប្រទេសចិន។ ជាមួយគ្នានេះ ក្រុមយុវជនបានស្នើឱ្យមានការរៀបចំ​ការចែករំលែកបទពិសោធន៍បែបនេះ ឱ្យបានច្រើនថែមទៀត​ដើម្បី​និស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅពីមិត្តចិន ជាពិសេស​កិច្ចសហប្រតិបត្តិការរវាងវាងកម្ពុជា និងចិនទាំងពីអតីត​កាល​រហូតមកដល់បច្ចុប្បន្ននេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner