កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជា​ការ តំបន់ប្រតិបត្តិការសឹករង​កំពង់ឆ្នាំងបានដឹកនាំនាយទា​ហាន​ពលទាហាន សហការជាមួយ យោធភូមិភាគ​ទី​៥, កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងកងពលតូចអន្តរាគមន៍លេខ១ សរុបចំនួន ១៥២នាក់ កាណូតបាឡាស្មាច់ ២៦គ្រឿង អូប័រ ០៣គ្រឿង ប្រើ​ប្រាស់​សាំង ៦៨០លីត្រ ប្រេងម៉ាស៊ូត ៨០លីត្រ ចេញ​បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, និងចំណុចបាយក្រៀម, ឃុំកំពង់ហាវ ស្រុកកំពង់លែង, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌, ភូមិពាមឆ្កោក ឃុំពាមឆ្កោក, ឃុំជលសារ ស្រុកជលគីរី និង ឃុំគោលបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
 
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្តុតាង​ចំនួន ២១ទីតាំង.កម្ទេចកំប្លោកលើសម្រាស់​​ចំនួន ០៧
កន្លែងមាន ទំហំ ៥៦,៦០០ម៉ែត្រការ៉េ សាច់ស្បៃ​មុងចំនួន ២៥០ម៉ែត្រ.សាច់ឡុក ១៧ឡុក ស្មើរ៣,៣៥០ម៉ែត្រ របាំងប្រវែង២,៣០០ម៉ែត្រ.បង្គោល ៩០ដើមនិងចាក់​លែង​កូនត្រីចម្រុះចូលដែរនេសាទវិញចំនួន ៤០​គីឡូ​ក្រាម​.អប់រំប្រជាពលរដ្ឋ ០៤នាក់និង.ធ្វើកិច្ចសន្យា ចំនួន ០៣នាក់ផងដែរ៕

សុខ ៖ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner