មន្រ្តីជានខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្រ្តីចូលរួមវគ្គបំប៉នខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឱ្យខិតខំអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យមានលក្ខណៈស្តង់ដា ។

ការថ្លែងជំរុញ បែបនេះ នៅក្នុងឱកាសបិទវគ្គបំប៉ន ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ប៊ូ ជុំសេរី បានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាដែលរៀបចំដោយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា គឺដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបម្រើឱ្យការងារកីឡា និងសហព័ន្ធកីឡាជាតិទទួលបានបទពិសោធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពី យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការប្រកួតឱ្យបានល្អប្រសើរ ស្របតាមស្តង់ដានៃការរៀបចំការប្រកួត។

សូមបញ្ជាក់ថា បើយោងតាមបញ្ជាក់ ពីលោក ធិន វិចិត្រ អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានជម្រាបជូនថា វគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០២៥។ វគ្គបំប៉នេះផ្តោសំខាន់លើស្តង់ដាការប្រកួតកីឡាលក្ខណៈជ្រើសរើសជើងឯក, អភិបាលកិច្ចល្អក្នុងកីឡា, ការគ្រប់គ្រងព្រឹត្តិការណ៍កីឡា, ការធ្វើទីផ្សារ និងចលនូបត្ថម្ភកីឡា, ឧស្សាហកម្មកីឡា , ស្តង់ដានៃការរៀបចំការប្រកួត, ស្តង់ដាការប្រកួតកីឡាជាតិ, ការចុះឈ្មោះតាមប្រព័ន្ធព័ត៌មានវិទ្យា, អ្នកស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡា, ការយល់ដឹងពីដូប៉ា៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner