ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីកោតសសើរកម្ពុជាធ្វើបានល្អក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក

(ភ្នំពេញ)៖ អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយសរុប៧គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេស ថៃចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរនិវត្តរបស់អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជាមកកាន់មាតុប្រទេស មានការចូលរួមអមដំណើរដោយ លោក Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីតបុកស៊ីងអាស៊ី (ASIA KICKBOXING)ផងដែរ។

ជាមួយបេសកម្មចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកលើកទី១នេះ ឯកឧត្តម ហេង សុខឃន ប្រធាន សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានថ្លែងគូសបញ្ជាក់ថា មេដាយប្រជែងដណ្តើមបានមកជូនកម្ពុជា៧គ្រឿងនេះ អាចនិយាយបានថា ជាជោគជ័យធំមួយសម្រាប់បេសកម្មលើកនេះ។ចំពោះសមិទ្ធផលមេដាយដែលអត្តពលិកកម្ពុជាដណ្តើមបានជូនជាតិនាពេលនេះ ទទួលបានការកោតសសើរយ៉ាងខ្លាំងពីប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីលើសមត្ថភាពរបស់កីឡាករកីឡាការិនីកម្ពុជា។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ហេង សុខឃន បានចាត់ទុកបទពិសោធជើងឯកពិភពលោកនៅថៃនេះ គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពដ៏ល្អមួយសម្រាប់អត្តពលិកឃីកបុកស៊ីងកម្ពុជា ក្នុងដំណើរឈានទៅប្រជែងមេដាយ ដោយជោគជ័យជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៥ ក្នុងកំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ខណៈមុនព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំចូលមកដល់អត្តពលិកឃីកបុកស៊ីងកម្ពុជានឹងចូលរួម ១លើកទៀត នៅប្រទេសកាហ្សាក់ស្ថានដែលជាការត្រៀមខ្លួនដ៏ល្អសម្រាប់អត្តពលិកកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងបទពិសោធផងដែរ ។

លោក Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីតបុកស៊ីងអាស៊ី បានសម្តែងនូវការភ្ញាក់ផ្ញើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់អត្តពលិកឃីកបុកស៊ីងកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែសោះគិតពីខែតុលា ឆ្នាំ២០២៤មក ការវិវឌ្ឍរបស់យុវជនឃីកបុកស៊ីងកម្ពុជាមានសន្ទស្សន៍គុណផលនិងគុណវុធហកឡើងយ៉ាងខ្លាំងដែលអាចប្រជែងដណ្តើមបានមេដាយពីប្រទេសខ្លាំងៗលំដាប់អាស៊ីនិងពិភពលោកដែលមកចូលរួម។

ក្នុងនាម លោក ជាប្រធានឃីកបុកស៊ីងអាស៊ី ដែលជាអ្នករៀបចំផ្ទាល់ លោកនឹងជំរុញឱ្យកម្ពុជាចូលរួមប្រកួតឱ្យបានច្រើននៅក្នុងព្រឹត្តិការណ៍នៅអន្តរជាតិ ពិសេស ក៏មានវគ្គបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនសម្រាប់កម្ពុជាផងដែរ។ជាការអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក និងមន្រ្តីបច្ចេកទេសក្នុងការចូលរួមអភិវឌ្ឍន៍កីឡាឃីកបុកស៊ីងនៅកម្ពុជា ។

សូមជម្រាប់ថា បេសកម្មប្រជែងមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេស ថៃចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥។មានអត្តពលិកជាង ១ពាន់នាក់ មកពី ៥២ប្រទេសជុំវិញពិភពលោកចូលរួម ខណៈដែលកម្ពុជាបានបញ្ជូនអត្ថពលិក ១៣រូបចូលរួមជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយសរុប៧គ្រឿង មេដាយ២គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner