កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ
(កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ ទី១២ ខែមេសាឆ្នាំ២០២៥ បានសហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩១នាក់កាណូតបាឡាស្មាច់ ២០គ្រឿង ប្រើប្រាស់សាំង ៣៧៥លីត្រ ប្រេងម៉ាស៊ូត ២៥លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់ សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបាន ធ្វើការ-អប់រំប្រជាពលរដ្ឋចំនួន ០៨នាក់
-ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុមសម្រាស់ចំនួន ១១ទីតាំង.ចុះល្បាតក្នុងភូមិទទួលខុសត្រូវចំនួន ០៣លើក។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ១.តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកមេបញ្ជាការ ដឹកនាំកម្លាំងមុននិងចេញប្រតិបត្តិការបង្ក្រាប នេសាទបានធ្វើការអប់រំ ដល់នាយ-ពលទាហាន ឲ្យយល់ នៅភារកិច្ចក្នុងការចុះបង្ក្រាប ល្មើសនេសាទ គឺតម្រូវឲ្យកង
កម្លាំងទាំងអស់ កម្ទេចតែឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ ត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ព

-ត្រូវអនុវត្តភារកិច្ចបទបញ្ជា រក្សាសាមគ្គីភាពរវាងអង្គភាពមួយ ទៅអង្គភាពមួយ និងហាមដាច់ខាត មិនឲ្យទទួលសំណូក ពីប្រជានេសាទ ដែលប្រព្រឹត្តបទល្មើសនោះឡើយ ៕
សុខ គឹមសៀន


