អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Abdullah Badawi ស្លាប់ក្នុងវ័យ ៨៥ ឆ្នាំ

គូឡាឡាំពួរ ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdullah Ahmad Badawi បានទទួលមរណភាព កាលពីថ្ងៃចន្ទ ក្នុងអាយុ ៨៥ ឆ្នាំ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ និងអាជ្ញាធរវេជ្ជសាស្ត្ររបស់លោក។

លោក Abdullah បានក្លាយជានាយករដ្ឋមន្ត្រីទី៥ របស់ម៉ាឡេស៊ីក្នុងឆ្នាំ ២០០៣ បន្ទាប់ពីការលាលែងពីតំណែងរបស់មេដឹកនាំជើងចាស់ លោក Mahathir Mohamad ក្រោយកាន់តំណែងអស់រយៈពេល ២២ ឆ្នាំ។

លោក Abdullah បានទទួលមរណភាពនៅម៉ោង ៧៖១០នាទីយប់ (ម៉ោងក្នុងតំបន់) នៅវិទ្យាស្ថានជាតិបេះដូងក្នុងរដ្ឋធានី Kuala Lumpur នេះបើតាមកូនប្រសាររបស់គាត់ និងជាអតីតរដ្ឋមន្ត្រីសុខាភិបាល លោក Khairy Jamaluddin បាននិយាយនៅក្នុងសារបង្ហោះលើ Instagram ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានចុះចេញពីដំណែងក្នុងឆ្នាំ ២០០៩ មួយឆ្នាំបន្ទាប់ពីការបោះឆ្នោតមួយដែលឃើញក្រុមចម្រុះ Barisan Nasional ដែលកាន់អំណាចនៅពេលនោះ បាត់បង់សមាជិកសភាភាគច្រើនជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner