រយៈពេល២ ថ្ងៃនៃសង្ក្រាន្តឆ្នាំថ្មីកំពង់ឆ្នាំងមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង ៣៣ម៉ឺននាក់មកលេងកម្សាន្ត
(កំពង់ឆ្នាំង)៖នៅរសៀលថ្ងៃទី.១៥.ខែមេសា ឆ្នាំ២០២៥នេះរយៈពេល ២ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដោយមានការយកចិត្តទុកខិតខំប្រឹងប្រែងពីណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងលោកជំទាវបានដឹកនាំមន្ត្រីរាជការ យុវជនយុវនារីសិស្សានុសិស្សលោកគ្រូ.អ្នកគ្រូបងប្អូនប្រជាពលរដ្ឋក្នុងខេត្ដកំពង់ឆ្នាំងក៏ដូចជាភ្ញៀវអន្តរជាតិអន្តរជាតិមកពីតាមខេត្តនានានិងបណ្ដាស្រុក.ក្រុង រាប់ម៉ឺននាក់មកលេងនៅតាមវត្តអារាមនិងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំតុបតែងកែលម្អនូវសោភណ្ឌភាពបានយ៉ាងល្អប្រសើរសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋនឹងក៏ដូចជា ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្ត។
កម្មវិធីសង្ក្រាន្តឆ្នាំថ្មីកំពង់ឆ្នាំងដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លងមកនេះគឺប្រកបដោយភាពសប្បាយរីករាយនិងមានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ នៅក្រោម
ម្លប់សុខសន្តិភាព។
យោងតាមរបាយការណ៍របស់លោកសេង សាលី ប្រធានមន្ទីរទេសចរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៤.១៥ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ មានចំនួនសរុបប្រមាណ៣៣.៥៤២៨នាក់,ក្នុងនោះភ្ញៀវ បរទេចំនួន ២៣៩នាក់។
ក្នុងនោះ លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំលើកទី៣ថ្ងៃបញ្ចប់ និងមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងមានចំនួនកើនឡើងបន្ថែមទៀត។
យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រីប៉ុល វុឌ្ឈី ស្នងការរងទទួលបន្ទុកព្រទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲុ្យដឹងថា កម្លាំងនគរបាល បានដាក់តាមគោលដៅសំខាន់ៗមាន ៤គោលដៅចំនួន ២០០នាក់ នៅ.សួនច្បារវិមានឯករាជ .សួនច្បារបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្តកំពង់ឆ្នាំង.តំបន់ត្រជាក់ចាប់ពីចំណុចផ្សារលើទៅតាមបណ្ដោយផ្លូវជាតិផ្សារក្រោម និង សួនច្បារសម្ដេចចៅហ្វាវាំងគង់ សំអុល នៅមុខមណ្ឌលស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថ កម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមការពារ និង ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំងដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ឆ្នាំង» ដែលមានការប្រគុំតន្ត្រីខ្នាតធំនៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ដើម្បីបង្កើតភាពអ៊ូអរ និងបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។
កម្មវិធីខាងលើនេះ នឹងរៀបចំចាប់ពីម៉ោង២រសៀលនេះតទៅ ជារៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនិងការបាញ់ទឹក ការរាំលេង
កម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ៕
សុខ គឹមសៀន