គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារហ្វីលីពីន

ម៉ានីល ៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) និយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ប៉ុន្តែភ្លាមៗមិនទាន់មានរបាយការណ៍ អំពីការខូចខាត ឬអ្នកស្លាប់នោះទេ។

ទីភ្នាក់ងារ USGS បន្ថែមថា ការរញ្ជួយដីថ្មីនេះ វាយប្រហារនៅឆ្នេរសមុទ្រនៃកោះ Mindanao មានជម្រៅ ៣០ គីឡូម៉ែត្រ។

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានដាក់ចំណុចកណ្តាលនៅចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Maitum ដែលមានទីតាំងនៅតំបន់ភ្នំ និងមានប្រជាជនតិច។

អាជអាជ្ញាធរមូលដ្ឋានបានប្រាប់កាសែត AFP ថា គ្រគ្រោះរញ្ជួយដីនេះ មិន បាន បង្ក ឱ្យ មាន ការ ខូច ខាត អ្វី គួរ ឱ្យ កត់ សម្គាល់ ឡើយ។ លោក Gilbert Rolifor មន្ត្រីផ្នែកពន្លត់អគ្គីភ័យនៅទីក្រុង Maitum និយាយថា វាខ្លាំង ប៉ុន្តែមិនរញ្ជួយយូរទេ។

ការរញ្ជួយដីតែងតែកើតឡើងប្រចាំនៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក Ring of Fire ដែលជាធ្នូនៃសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner