ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ
(សៀមរាប)៖ ពិធីស្រង់ព្រះ ជាផ្នែកដ៏អស្ចារ្យមួយនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមិនត្រឹមតែស្រង់ទឹកលាងព្រះបដិមានៅវត្តទេ ប៉ុន្តែស្រង់ចិត្ត កក់ចិត្ត និងដាក់គុណស្នងគុណចំពោះ “ព្រះរស់” មាតា និងបិតា អ្នកធំ អ្នកចាស់ អ្នកមានគុណ ។
តាមទំនាមទំលាប់ ប្រពៃណីខ្មែរ គឺបានប្រារព្វ នៅថ្ងៃទី ១៦ មេសា ២០២៥ ដែលជាថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីស្រង់ព្រះបានរៀបចំយ៉ាងអធិកអធម នៅមុខព្រះរាជដំណាក់ ក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងបរិវេណអង្គរវត្ត។
ពិធីនេះមានការចូលរួមជាភ្ញៀវកិត្តិយស់ ថ្នាក់ដឹកនាំជាតិ ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីរាជការ យុវជន សិល្បករ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។
ពិធីនេះចាប់ផ្តើមដោយដង្ហែរព្រះអង្គចេញពីវត្តព្រះរាជបូណ៌ ហើយធ្វើប្រទកិ្សណគ្រួសារសាមគ្គីតាមលំនាំពុទ្ធសាសនា ព្រះអង្គត្រូវបានតាំងអស្សនៈយ៉ាងស័ក្តិសិទ្ធិ ដើម្បីស្រោចស្រពដោយទឹកអប់ផ្កាភ្ញី ស្ដារឡើងវិញនូវសេចក្ដីសុខចម្រើន រួមទាំងកម្ចាត់សេចក្ដីអកុសល ឧបទ្រុពចង្រៃ ទៅតាមឆ្នាំចាស់។
ពិធីស្រង់ព្រះ មិនមែនមានន័យតែសំអាតព្រះបដិមាថ្មនៅវត្តទេ តែព្រះរស់ គឺជាឪពុកម្តាយរបស់យលង ដែលបានផ្តល់កំណើ័តឲ្យកូនប្រុសស្រី រស់រានមានជីវិត និងដែលគួរឲ្យស្រឡាញ់ និងគួរឱ្យគោរពបំផុត។
ព្រះរស់ម្នាក់ៗនៅក្នុងគ្រួសារខ្មែរមានតម្លៃជាងសិលាបរតនៈ ការស្រង់ព្រះរស់ គឺជាភាពស្មោះត្រង់នៃការសងគុណ មិនខ្មាសអៀនសំពះម្តាយឪពុក ដូចដែលគេហ៊ានសំពះអ្នកដទៃ វាជារបៀបធ្វើបុណ្យដ៏ពិតប្រាកដ បន្តទំនៀមទម្លាប់ខ្មែរដែលកើតមកពីចិត្តស្នេហា។
គ្រូអាចារ្យបានសម្ដែងថា ទឹកមិនមែនត្រឹមជាទឹកទេ វាជាតំណាងនៃភាពត្រជាក់ សេចក្ដីសុខ និងការបន្សាអំពើបាបអាក្រក់ នៅដែលពេលស្រង់ព្រះ ទាំងអ្នកផ្ដល់ទឹក និងអ្នកទទួលទឹក សុទ្ធសឹងតែមានចិត្តរីករាយ ទឹកនោះសូត្រសំពៅទឹកចិត្ត ទឹកគំនិត និងសម្រស់ ខ្មែរយើង ។
ពិធីស្រង់ព្រះ គឺជាការរួបរួមគ្រួសារ សង្គមជាតិ ជាការផ្ដល់សម្រស់ដល់យុវជន និងកូនចៅក្នុងការស្គាល់គុណនៃអ្នកដើមទ្រូងជាតិ ក្នុងពិធីតែមួយ តំណែលពីរជំនាន់បង្កើតជាមហាសាមគ្គីភាពមួយគ្មានអ្វីបំបែកបាន ។ ពិធីស្រង់ព្រះនៅក្នុងចំណោម ៣៦៥ ថ្ងៃមានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដឹងគុណព្រះ គឺដឹងគុណជីវិត នេះជារឿងពិតដែលស្អាតជាងផ្កាភ្ញីផងដែរ ៕
ដោយ ៖ ប៊ុន រដ្ឋា














