ក្រសួងវប្បធម៌នឹងប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេសនៅខែមិថុនាខាងមុខ
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភំ្នពេញ ។ព្រឹត្តិការណ៍នេះប្រារព្ធឡើង ខណៈឆ្នាំ២០២៥ ជាគម្រប់ខួប៩ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា សម្រាប់បេក្ខជន បេក្ខនារីជំនាញចាប៉ីដងវែង ដែលមានបំណងចូលរួមប្រកួតប្រជែងអាចទាញយកពាក្យចូលរួមតាមតំណភ្ជាប់ខាងក្រោម ឬអាចស្កេនQR code នៅលើសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនជាមួយhttps://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view?usp=drive_linkសេចក្ដីជូនដំណឹង៖ https://m.facebook.com/story.php?story_fbid=975750654744146&id=100069276606598&mibextid=wwXIfr#។
សូមជម្រាបជូនថា ចាប៉ីដងវែងនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៦។
ចាប៉ីដងវែងត្រូវបានប្រជាជនខ្មែរស្គាល់ភាគច្រើន តាមរយៈការសម្ដែងទោល ឬការសម្ដែងដោយមានការច្រៀងឆ្លើយឆ្លងគ្នា។ទោះជាយ៉ាងណាឧបករណ៍ចាប៉ីដងវែង ត្រូវបានប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន៤ ដូចជាក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរណ វង់ភ្លេងមហោរី និងក្នុងចម្រៀងចាប៉ីដងវែង។
កន្លងមកមានការបកស្រាយខ្លះៗជាសំណេរ តែពុំមានលក្ខណៈលម្អិត ជាហេតុនាំឱ្យអ្នកស្រាវជ្រាវ ពិបាកកំណត់ពីប្រភពពាក្យចាប៉ី និងដើមកំណើតចាប៉ីដងវែង។
ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសាកល្បងបង្កើតទម្រង់សិល្បៈចាប៉ីដងវែងថ្មីមួយទៀត គឺទម្រង់”ល្ខោនចាប៉ី”។ “ល្ខោនចាប៉ី” មិនខុសគ្នាប៉ុន្មានពីទម្រង់ចាប៉ីច្រៀងទោល ឬច្រៀងឆ្លើយឆ្លងឡើយ គ្រាន់តែថា ទម្រង់ថ្មីនេះ តម្រូវឱ្យសិល្បករចាប៉ី ច្រៀងរៀបរាប់ពីសាច់រឿងក្នុងល្ខោន ក្នុងពេលដែលល្ខោននោះ កំពុងតែសម្ដែងនៅលើឆាកផ្ទាល់តែម្ដង។
យោងតាមឯកសារបង្ហាញថា «ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕
ដោយ៖មុនី

