អភិបាលខណ្ឌច្បារអំពៅ ផ្តល់ការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនៅសាលាខណ្ឌច្បារអំពៅ ។ជាមួយជំនួបនេះ ក៏មានឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនេះលោកអភិបាលខណ្ឌច្បារអំពៅបានកោតសរសើរដល់កងកម្លាំសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយកម្លាំងសមត្ថកិច្ចដទៃក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាព ។លោកបានលើកទឹកចិត្តនិងជំរុញឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ និង ត្រូវបន្តរក្សាបាននូវសាមគ្គីភាពឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់សកម្មភាពអសីលធម៌ទាំងឡាយទៅលើប្រជាពលរដ្ឋក្នុង អំលុងពេលបំពេញការងាររបស់ខ្លួន៕




ដោយ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។