មុខមាត់ថ្មីនៃឃុំកំពង់ពពិល គឺហេដ្ឋារចនាសម័្ពន្ធផ្លូវ

ព្រៃវែង៖លោក ឈាង ស៊ាវី មេឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានឱ្យ​ដឹងថា ក្រោមការចង្អុល​បង្ហាញណែនាំ​ពីថ្នាក់ដឹកនាំដែលជាប្រធាន ក្រុមការងារ​ចុះជួយឃុំ ស្រុក, អភិបាលស្រុក, លោកអភិបាលខេត្ត បច្ចុប្បន្នឃុំកំពង់ពពិល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​បានផ្លាស់ប្តូរមុខមាត់ថ្មីឃុំជនបទមួយនេះ មិនចាញ់ទីប្រជុំជនដទៃទៀតដែលមាន​ការរីកចម្រើននោះទេ។

លោកមេឃុំបានបន្តថា តាមរយៈមូលនិធិរបស់ឃុំ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឃុំមាន​ទាំងផ្លូវបេតុង ផ្លូវខ្សាច់ភ្នំ ដោយ​បានត​ភ្ជាប់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ បានធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបមុខ​របរផ្សេងៗ។

ចំណែកការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាល​ឃុំបានយកចិត្តទុកដាក់ជាទីបំផុត៕
ដោយ៖នុត នាង

ads banner