ក្រុមបាល់ទះនារីរាជធានីភ្នំពេញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ វេបសាយ

អត្ថបទដោយ៖
ជឹម ភារ៉ា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះនារី រាជធានីភ្នំពេញ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រនៃការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ហើយ បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាបាល់ទះនារី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល២សិតទល់និង០ ក្នុងពិន្ទុ២៥ទល់១៣ និង២៥ទល់១៣។

ក្រោយទទួលបានជ័យជម្នះលើក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រ ដណ្តើមចំណាត់លេខ១ កីឡាការិនី សារ៉ុង រក្សា បានថ្លែងលើកឡើងថា នាងមានក្តីរំភើបជាខ្លាំងដែលក្រុមបាល់ទះរបស់នាងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។ នាងថា ជ័យម្នះដែលឈ្នះជាបន្តបន្ទាប់រហូតឈ្នះកៅអីបានឡើងដល់វគ្គផ្តាច់ព័្រត្រនេះ វាបានកើតឡើងដោយការខិតខំប្រឹងប្រែង និងការរួមកម្លាំងសាមគ្គីជាក្រុម។ នាងរំពឹងយ៉ាងមុតមាំថា ពានរង្វាន់បាល់ទះនារីឆ្នាំ២០២៥នេះ នឹងក្លាយជារបស់ក្រុមបាល់ទះនារីរាជធានីភ្នំពេញ។ នាងប្តេជ្ញាចិត្តលេងឱ្យបានល្អបន្តរក្សាសាមគ្គីភាពក្នុងក្រុមដើម្បីដណ្តើមឱ្យបានជ័យជម្នះ។

ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រុមបាល់ទះនារីសាលាGVAតំណាងឱ្យរាជធានីភ្នំពេញបានប្រកួតយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់ ដោយប្រកួតទី១វគ្គជម្រុះក្នុងពូលC យកឈ្នះលើក្រុមបាល់ទះនារី រតនៈគិរីក្នុងលទ្ធផល២សិតទល់០ ។វគ្គ១៦ក្រុមការប្រកួតខ្វែងពូលជួបក្រុមបាល់ទះនារីខេត្តពោធិ៍សាត់លេខ២ពូលG ដោយបានយកឈ្នះក្នុងលទ្ធផល២សិតទល់០។វគ្គ៨ក្រុម ឈ្នះក្រុមបាល់ទះនារីខេត្តសៀមរាប ដោយលទ្ធផល២សិតទល់០ ហើយវគ្គ៤ក្រុមបន្តយកឈ្នះក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យដោយលទ្ធផល២សិតទល់០ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រៀមប៉ះក្រុមបាល់ទះនារីខេត្តកំពង់ឆ្នាំប្រជែងដណ្តើមយកចំណាត់លេខ១។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ ដំណើរប្រកួតពីថ្ងៃទី៣ដល់១០ ខែ ឧសភា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាបាល់ទះមាន៤៤ក្រុម ក្នុងនោះបុរស២៤ និងនារី២០ក្រុម ដោយការប្រកួតផ្នែកបុរសមាន៨ពូល និងផ្នែកនារីមាន៨ពូល៕ រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner