ឥណ្ឌាថាប៉ាគីស្ថានបំពានបទឈប់បាញ់

បរទេស៖ ភាគីឥណ្ឌាបាននិយាយថា ប៉ាគីស្ថានបានរំលោភបំពាន បទឈប់បាញ់ នៅក្រោយប៉ុន្មានម៉ោង ដែលប្រទេសក្បែរខាងទាំងពីរ ឯកភាពថា លែងប្រយុទ្ធគ្នា។

ប្រទេស ឥណ្ឌា កាលពីថ្ងៃសៅរ៍ បាននិយាយថា ប៉ាគីស្ថានបានរំលោភលើបទឈប់បាញ់ ម្តងហើយម្តងទៀត ហើយអះអាងថា ខ្លួននឹងសងសឹក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា «កងកម្លាំងប្រដាប់អាវុធនឹងផ្តល់ការឆ្លើយតប គ្រប់គ្រាន់ និងសមស្រប ចំពោះការរំលោភបំពានទាំងនេះ»។ យ៉ាងណាមិញ ក្រសួងការបរទេសប៉ាគីស្ថាន បានអះអាងថា នៅតែប្តេជ្ញាចិត្តចំពោះការអនុវត្ត ប្រកបដោយភាពស្មោះត្រង់ លើបទឈប់បាញ់។

ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមបទឈប់បាញ់ ចាប់ពីថ្ងៃអាទិត្យនេះ ក្រោយមានការសម្របសម្រួលពីអាមេរិក។

គួររម្លឹកថា ជម្លោះរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ ក្រោយការវាយប្រហារស្លាប់មនុស្ស ២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាសទៅលើប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសមនុស្សមួយចំនួនវិញ ដើម្បីទុកជាការសងសឹក៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner