អង់គ្លេសបញ្ចេញថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ រាជរដ្ឋាភិបាលអង់គ្លេស កាលពីម្សិលមិញ បានបង្ហាញកញ្ចប់ថវិកា៣៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះការងារ និងជួយយុវជនធ្វើការ ដើម្បីចាប់ផ្តើមស្រោចស្រងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
មន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រី លោក Rishi Sunak បានប្រាប់សភាថា វិធានការថវិកានេះ រួមបញ្ជូលទាំងការបន្ថែមប្រាក់ដល់បណ្តាក្រុមហ៊ុន ក្នុងការរក្សាបុគ្គលិក និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការវិនិយោគលើការងារបៃតង ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលទានអាហារក្នុងភោជនីយដ្ឋានដោយមានការបញ្ចុះតម្លៃ។
ប្រភពបន្ថែមថា វិធានការផ្សេងៗទៀតរួមមានទាំងបន្ថយកម្រិតពន្ធបណ្តោះអាសន្ន លើអាហារ ស្នាក់នៅ ព្រមទាំងពន្ធប្រថាប់ត្រាសម្រាប់ការទិញលំនៅដ្ឋានក្នុងគោលដៅជួយផ្នែកសាងសង់ផងដែរ៕