ជនត្រូវចោទម្នាក់ ជាប់ពីបទ ប្លន់ (លួចមានគូកន) ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨  ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានចាប់ខ្លួនជនត្រូវចោទម្នាក់នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាម ដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ ១៧៤ ដ.ច.ន ចុះថ្ងៃទី២១-០១-២០០៩ ចេញដោយលោក ចាន់ ម៉ាឌីណា ចៅក្រមស៊ើប សួរសាលាដំបូង រាជធានីភ្នំពេញ ពីបទ ៖ ប្លន់ (លួចមានគូកន) ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ (ខណ្ឌច្បារអំពៅ) កាលពីថ្ងៃទី១៧-១០-២០០៨។

ជនត្រូវចោទឈ្មោះ តាំ គូ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនត្រូវចោទប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner