កិច្ចប្រជុំអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ២០១៩
កំពត៖ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាស៍ លើកឡើងថាៈខេត្តកំពតនឹងរៀបចំប្រារពមីទ្ទិញ អបអរសាទរខួបលើកទី១៥៦ នៃទិវាពិភពលោក អឌ្ឍច័ន្ទក្រហម ៨ ឧសភា ២០១៩ នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០១៩នៅពេលខាងមុខនេះ។ ការប្រារពនេះ រៀបចំធ្វើឡើងនៅសាលសន្និសិត របស់សាលាខេត្តដូច្នេះយើងប្រជុំនេះដើម្បីពិនឹត្យពិភាក្សា លើសេចក្តីសំរេច ក្នុងការបង្កើតគណៈកម្មការ អនុគណៈកម្មកា អោយបានកើតឡើងសម្រាប់អនុវតន៍ការងារបន្តទៀត អោយ មានប្រសិទ្ធិភាព ។ ការលើកឡើងនេះធ្វើឡើង នៅថ្ងៃ ទី២៤ខែមេសា នៅសាលប្រជុំ ក្រុមប្រឹក្សា សាលាខេត្តកំពតដែលមានវត្តមានចូលរួម ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ដែលជាមន្ត្រីពាក់ពាន់ចូលរួមសរុបចំនួន៦០នាក់។ ឯកឧត្តមបានបន្តថា ថវិការក្នុងឆ្នាំ២០១៨ នោះយើងបានប្រមូលនឹងគៀងគអំពីសប្បុរសជននានា ដែលស្ម័គ្រចិត្ត បានចំនួន ៤០ម៉ឺនដុល្លា តែនៅក្នុងឆ្នំា ២០១៩នេះ ឯកឧត្តមបានសុំអោយ ប្រធានសាខា និង អនុសាខា ខេត្តប្រធានសាខា អនុសាខា ក្រុង-ស្រុក ទាំងប្រាំបី ធ្វើយ៉ាងណា ខិតខំប្រឹងប្រែង ប្រមូលគៀងគរថវិការ ដល់សប្បុរសជននានា ទាំងក្នុងទាំងក្រៅប្រទេសអោយបាន ៦០ម៉ឺនដុល្លា ទាបបំផុតក៏បាន ៥០ម៉ឺនដុល្លាដែរ សម្រាប់ត្រៀមការពារ ក្នុងពេលដែល ប្រជាពលរដ្ឋយើង ជួបប្រទះគ្រោះមហន្តរាយផ្សេងៗជាយថាហេតុប៉ុន្តែ ឯកឧត្តមមិនបានបង្ខំទេ គ្រាន់តែសុំអោយ យើងចេះរួមគ្នាដើម្បីអនុវត្តន៍ការងារនេះអោយបានជោគជ័យ។ ឯកឧត្តមបន្តថា នៅខេត្តផ្សេងមានគ្រោះមហន្តរាយកើតឡើងច្រើន ដោយឡែកទីតាំងខេត្តកំពតវិញគឺកើតតិចតួចបំផុត ហើយបើប្រជាពលរដ្ឋរងគ្រោះនោះ សាខាកាកបាទក្រហមយើង បានចុះទៅដល់តែម្តង ដើម្បីធ្វើសកម្មភាពអោយបានទាន់ពេលវេលា ៕ Sila.Sarin