រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលកម្មវិធី ObamaCare ខណៈសំណើរនេះរងការរិះគន់ពីប្រធានសភាតំណាងរាស្រ្ត
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើទៅកាន់តុលាការកំពូលថា ច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare គួរតែត្រូវលុបចោលសុពលភាពទាំងស្រុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា ការខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ដើម្បីលុបចោលការការពារ និងអត្ថប្រយោជន៍នៃច្បាប់ខាងលើ នៅកណ្តាលវិបត្តិជម្ងឺCOVID-19 បែបនេះ គឺជាទង្វើដ៏សាហាវឃោរឃៅ ។
សូមបញ្ជាក់ផងដែរថា ការបំផ្លាញច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare នឹងធ្វើឲ្យប្រជាជនអាមេរិកប្រហែល២០លាននាក់បាត់បង់ការធានារ៉ាប់រងសុខភាព ហើយហានិភ័យក៏កាន់តែខ្ពស់ថែមទៀត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន ៕