ក្រុមហ៊ុន Yes Seatel បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួនឈ្មោះថា Yes YouTube Star ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា និងវិធីសាស្រ្តរកចំណូលតាម Youtube
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ Yes seatel ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មឌីជីថលដំបូងនៅកម្ពុជា បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួនឈ្មោះថា «yesYouTubeStar» នៅផ្សារទំនើបអ៊ីអនសែនសុខ ដែលកម្មវិធីនេះ ជាកិច្ចសហការដៃគូជាមួយនឹងYouTube ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា ព្រមទាំងវិធីសាស្ត្រក្នុងរកចំណូលតាមYouTubeផងដែរ។