ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល ត្រាំ-ពូទីន ជាផ្លូវការលើកដំបូង!

 

ហែលស៊ីនគី៖ ទីក្រុងហែលស៊ីនគី ត្រូវបានគ្រប់គ្នាទទួល​ស្គាល់ថា ជាចំណុចដ៏មមាញឹកមួយ​នៃចរន្ត​លំហូរ​សេដ្ឋកិច្ចរបស់​តំបន់អឺរ៉ុប ខណៈគ្រាន់តែកំពុងផែ​អន្តរជាតិនៅទីនេះ ក៏ស្ទើរតែធ្វើ​ឲ្យ​ទីក្រុង​ទាំងមូលរកពេល​សម្រាកស្ទើរគ្មាន​ទៅហើយ។ ការជ្រើសរើស​យកទីក្រុងចំណាស់ នៃទ្វីបអឺរ៉ុប​មួយ​នេះ ធ្វើជាទីស្វាគមន៍​ជំនួបកំពូល ត្រាំ-ពូទីន គឺមិនមែនជារឿង​ចៃដន្យ​ឡើយ ដោយថ្នាក់ដឹកនាំ​ពិធីការ​នៃប្រទេសទាំងពីរ បានគិតគូរអំពី​ភាពងាយស្រួល នៃមេដឹកនាំ​ទាំងពីរ​ ព្រោះតំបន់នេះ​ស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីទីក្រុងម៉ូស្គូ​ប្រទេសរុស្ស៊ី និងស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប ដែលចំពេល​លោក ត្រាំ ទើបបញ្ចប់ការចូលរួម​កិច្ចប្រជុំកំពូល​អង្គការ NATO។ ទីក្រុងហែលស៊ីនគី​ដែលជារដ្ឋធានី​នៃប្រទេសហ្វាំងឡង់ គឺ​កំពុងតែរៀបចំ​សណ្តាប់ធ្នាប់ និងសន្តិសុខ​ខ្ពស់បំផុត ដើម្បីត្រៀមទទួល​មេដឹកនាំមហាអំណាច​យោធា​កំពូលៗទាំងពីរ​នៅលើ​ពិភពលោក គឺប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមកជួបគ្នា​ជាលើកដំបូងនៅទីនេះ នាសប្តាហ៍ក្រោយ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨។

 

 

បន្ថែមពីនេះទៀត បើយើងរំលឹកអំពីប្រវត្តិសាស្ត្រ​បន្តិច គឺកាលពីជំនួបនៃ​អតីតប្រធានាធិបតី​អាមេរិក លោក ចច ប៊ូស (George Bush) និងអតីតមេដឹកនាំសហភាពសូវៀតលោក មីហែល ហ្គោបាឆូវ (Mihail Gorbachov) ក៏បានជ្រើសរើសយក​ទីតាំងដ៏ប្រពៃខាងលើនេះ ធ្វើកន្លែងបើកកិច្ចជំនួប​កំពូលជាប្រវត្តិសាស្ត្រ​ ។

 

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយាក្រោយ​បញ្ចប់ការចូលរួមកិច្ចប្រជុំ​កំពូល​អង្គការ NATO និងទស្សនកិច្ច​នៅចក្រភពអង់គ្លេស ដែលសុទ្ធសឹងតែបានបង្កភាព​ចម្រូងចម្រាស់​ទាំងអស់នោះ លោកបានឈប់សម្រាកមួយថ្ងៃ​ នៅទីសំណាក់លំហែកាយរបស់លោក នាប្រទេសស្កុតឡិន ហើយនៅល្ងាច​ថ្ងៃអាទិត្យនេះ លោក និងភិរយា នឹងត្រូវធ្វើដំណើរ​ទៅទីក្រុង​ហែលស៊ីនគី ជាទីដែលលោកត្រូវជួប​លោក ពូទីន នៅថ្ងៃចន្ទ​ស្អែកនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner