ការសម្រេចចិត្តបោះឆ្នោតជូនបក្សណាមួយ គឺជារឿងចាំបាច់ សម្រាប់ជោគវាសនាប្រទេសជាតិ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកណ្តាល ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅ ឃុំព្រែកលួង ព្រែកតាកូវ និងឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ថ្លែងថា ការចូលរួមបោះឆ្នោត និងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសជូនគណបក្សនយោបាយណាមួយនោះ គឺជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងជាជោគវាសនាប្រទេសជាតិទាំងមូល ក្នុងការបន្តការអភិវឌ្ឍ ស្ថិរភាពសង្គម ជាពិសេសការជំរុញរក្សាកំណើនសេដ្ឋកិច្ច និងផ្លាស់ប្តូរជីវភាពប្រជាជនឲ្យកាន់តែប្រសើ។