មនុស្ស៥៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅប្រទេសអេហ្ស៊ីប

អេហ្ស៊ីប៖ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ជំហានដំបូងថា យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយរថភ្លើងមួយខ្សែបានរត់ធ្លាក់ផ្លូវនៅក្នុងថ្ងៃសុក្រ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅក្បែរ ទីក្រុង Giza ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ក៏មានហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវដ៏អាក្រក់មួយផងដែរ នៅក្នុងខេត្ត Beheira ភាគខាងជើងរដ្ឋធានី Cairo បណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត។ ដោយឡែកកាលពី ខែសីហា ឆ្នំា២០១៧វិញ ក៏មានករណីរថភ្លើងពីរគ្រឿងបានរត់បុកគ្នាដែរ បានបណ្តាលឲ្យមនុស្ស៤៩នាក់ បានបាត់បង់ជីវិត និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner