គ.ជ.ប. បង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយ សម្រាប់ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.​ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

 

គ.ជ.ប. បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៦នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងចំនួន៥ករណី ដែល១ករណី នៅខេត្តកណ្តាល កំពុងដោះសា្រយតាមនីតិវិធី និង៣ករណីទៀត បានដោះស្រាយចប់ជាស្ថាពរ ដោយក្នុងនោះនៅក្នុងខេត្តរតនគិរី៣ករណី និងខេត្តកែប១ករណី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner