ខ្សែការពារ Samuel Umtiti បានជួយ បារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះបែលហ្ស៊ិក ១-០ នៅ World Cup 2018

អត្ថបទដោយ៖
ហេង វណ្ណា

ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Samuel Umtiti បានរកគ្រាប់បាល់ជ័យជម្នះ ឲ្យក្រុមបាល់ ទាត់មាន់ គកបារាំង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយបែលហ្ស៊ិកលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ FIFA World Cup 2018 នៅរុស្ស៊ីធ្វើ។ ១គ្រាប់តែតបញ្ចូលទីរបស់កីឡាករខ្សែការពារ Samuel Umtiti នៅនាទីទី៥១ ក្រោយទទួល បាល់លើក ចេញពីជ្រុង របស់មិត្តរួមក្រុម Antoine Griezmann គ្រប់គ្រាន់ល្មម ដើម្បីជួយអតីតម្ចាស់ជើងឯក World Cup 1998 បារាំង ឡើងទៅវគ្គផ្តាច់ ព្រ័ត្ររង់ចាំការប្រកួតរវាងអង់គ្លេស ប៉ះក្រូអាស៊ី ម៉ោង១យប់ស្អែក សម្រាប់ក្រុមឈ្នះ ដើម្បីប្រកួត ផ្តាច់ព្រ័ត្រ ដណ្តើមពាន World Cup 2018 លើកទី២១ នៅចុងសប្តាហ៍នេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner