គ្រូបារាំង លោក Deschamps រីករាយពេលឃើញ Henry អតីតកីឡាករបាល់ទាត់បារាំង ក្នុងឋានៈគ្រូជំនួយរបស់ប៊ែលហ្សិក ក្នុងជំនួប បារាំង និង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018នេះ
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថា រីករាយដែលបានឃើញអតីតកីឡាករបាល់ទាត់បារាំង Thierry Henry ក្នុងជំនួប បារាំង នឹង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ។
គួររំលឹកថា Thierry Henry លេងឱ្យក្រុមជម្រើសជាតិបារាំងនៅ World Cup បាន៤ដង និងស៊ុតបញ្ចូលទី៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១២៣ប្រកួត ហើយរយៈពេល២ឆ្នាំចុងក្រោយនេះ អតីតកីឡាករឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal បានក្លាយគ្រូជំនួយរបស់ក្រុមបែលហ្ស៊ិក ។ លោក Didier Deschamps ថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ក្រុមបាល់ទាត់ បែលហ្ស៊ិក លេងបានល្អ ទាំងតំបន់ប្រយុទ្ធ និងតំបន់ការពារ ពញរមទាំងមានស្មារតីលេងជាក្រុមខ្ពស់ ពិសេសពួកគេមាន Thierry Henry ជាគ្រូជំនួយទៀត ទោះបែលហ្ស៊ិកមិនធ្លាប់ឈ្នះ World Cup ក៏ដោយ ។
ប៉ុន្តែយ៉ាងណាក្រុមលោកដែលធ្លាប់ឈ្នះ World Cup និង Euro បានត្រៀមខ្លួនរួចជាស្រេចដើម្បីទម្លាក់បែលហ្ស៊ិកត្រឹមវគ្គនេះ ។ គួររំលឹកថា ក្នុងជំនួប៧៣លើក រវាងក្រុមជម្រើសជាតិទាំង២ ក្នុងនោះបែលហ្ស៊ិកឈ្នះ ៣០ដង បារាំងឈ្នះ២៤ដង និងស្មើគ្នា១៩លើក ប៉ុន្តែក្រុមបារាំងឈ្នះ៣ដងចុងក្រោយ ក្នុងនោះ២ដងនៅ World Cup ៕