ឯ.ឧ សួស គង់ ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

  ឯ.ឧ សួស គង់ សមាជិកគណៈកម្មា ធិការកណ្តាល  គណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកភ្នំស្រួច ខេត្តកំពង់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយមានការចូលរួមពី ឯ.ឧ ប៉ុក ម៉ាន់នី ឯ.ឧ ប៊ុន ច័ន្ទវណ្ណៈ ជាអនុប្រធានក្រុម ការងារចុះជួយស្រុកភ្នំស្រួច ព្រមទាំងសមាជិក ក្រុមការងារជាច្រើនរូបទៀត បានដឹកនាំដង្ហែរក្បួន យុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ស្របតាមកម្ម វិធីដែលបានគ្រោងទុក ដោយមានការជួបជុំ សមាជិក សមាជិកាបក្សចំនួន ៤ពាន់ ៨៥នាក់ នៅទីស្នាក់ការបក្សស្រុកភ្នំស្រួច ហើយក្នុងកម្មវិធី នោះ ក៏មានការផ្សាយបន្តផ្ទាល់ នូវសុន្ទរកថា នយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ចេញពីមជ្ឈមណ្ឌលកំសាន្ត និងពិព័ណ៌ កោះពេជ្រ រាជធានីភ្នំពេញ នៅក្នុងពិធីបើក យុទ្ធនាការថ្ងៃដំបូងនេះ។
នៅទីស្នាក់ការបក្សស្រុកភ្នំស្រួច ក៏ បានប្រារព្វពិធីបើកយុទ្ធនាការ ដោយមានក្បួនរថយន្ត និង ម៉ូតូ ដែលជាមធ្យោបាយក្នុងការ ដង្ហែរឆ្ពោះទៅកាន់អាស្រមលោកយាយម៉ៅ ពេជ្រ និល ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដើម្បី សុំសេចក្តីសុខសប្បាយ និងទទួលបានជោគជ័យ ក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ រួច ក្បួនដង្ហែរបានវិលត្រឡប់មកវិញ ចូលទៅតាមឃុំ រៀងៗខ្លួន ដើម្បីស្វែងរកសម្លេងឆ្លោត ស្របទៅ តាមកម្មវិធី និងនិតិវិធីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្នុងនីតិកាលទី៦ នេះ។
ឯ.ឧ សួស គង់  បានឲ្យដឹងថា ការដង្ហែរក្បួននេះ មានគោលបំណង បង្ហាញឲ្យមហាជនឃើញពី កម្លាំងចូលរួមដ៏ច្រើនលើសលប់របស់សមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត និងបណ្តុះស្មារតីគាំទ្រ ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ដែល មាន  សម្តេចអគ្គមហាទាំង២ ជាប្រមុខដឹកនាំ កំពូលរបស់គណបក្ស ព្រមទាំងបណ្តុះនូវមោទន ភាពបក្សខ្ពស់របស់ សកម្មជនជាសមាជិកគណ បក្សប្រជាជនកម្ពុជាមកពីគ្រប់ឃុំ ដែលបាន ឃើញច្បាស់នឹងភ្នែក ពីការអភិវឌ្ឍលើគ្រប់ វិស័យប្រហាក់ប្រហែលគ្នា ក្នុងក្របខ័ណ្ឌទូទាំង ឃុំនៃស្រុកភ្នំស្រួច ក៏ដូចជាទូទាំងប្រទស ជា ពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ រួម មាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និង ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សួស គង់ បាន អំពាវនាវឲ្យសមាជិក សមាជិកាបក្សទាំងអស់ សូមអញ្ជើញទៅបោះ ឆ្នោតសកលនាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុង អាណត្តិទី៦ និងអាណត្តិ បន្តបន្ទាប់ទៀត នៃនីតិកាលរដ្ឋសភា  ក៏ដូចជា ការពាររាល់សមិទ្ធផលនានា ដែលបានប្រសូត្រ ចេញពីយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់ សម្តេច តេជោនាយករដ្ឋមន្រ ហ៊ុន សែន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner