ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាទរចំពោះការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ 
ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។

ជាក់ស្តែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ដែលអញ្ជើញមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍន៍ស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកម្ពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រឹង និងពង្រឹកកំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម សុខ លូ ជាអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ ចុះសាកសួរសុខទុក្ខដោយផ្ទាល់ នៅតាមមូលដ្ឋាន មិនថានៅក្នុងក្រុង ឬនៅតាមជនបទនោះទេ។ ដើម្បីតបស្នងនូវគុណបំណាច់ដែលឯកឧត្តម អភិបាលខេត្តកំពង់ធំ ខិតខំបំពេញកាតព្វកិច្ច ជាអភិបាលកិច្ចល្អ ប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងស្ទឹងសែន ប្តេជ្ញាចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងបោះជំហ៊ាន ឈានទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនបន្តទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner