លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហេតុនេះព្រះសង្ឍបន្តដោះស្រាយបញ្ហាចំពោះមុខ

កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ព្រះសង្ឍគ្រប់ព្រះអង្គ បន្តដោះស្រាយបញ្ហាចំពោះមុខអោយមានប្រសិទ្ធិភាពព្រោះរាជរដ្ឋាភិបាលបានចាត់ទុកវិស័យព្រះសាសនាជាសាសនា របស់រដ្ឋដែលជាទីសក្ការៈ បូជារបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែង បែបនេះខណៈពេលជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ កក្កដាឆ្នាំ២០១៨នៅសាលាខេត្តកំពង់ចាមក្នុងពិធីប្រគេន ប្រគល់សញ្ញាបត្រ័ដល់សាមណសិស្ស សិស្សនិស្សិតជិត៣០០នាក់។
ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមសម្តេចអគ្គ មហាសេនា បតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុង នាម ខ្ញុំម្ចាស់ ខ្ញុំព្រះករុណានាងខ្ញុំ សូមសម្តែងនូវការកោតសរសើរ ដោយ ស្មោះ ចំពោះ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោក គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ បុគ្គលិក សិក្សា ទាំងអស់ ដែលបាន រួម ចំណែក និងផ្តល់វិភាគទានយ៉ាងច្រើន ក្នុង ការបំពេញ ភារកិច្ច បម្រើព្រះពុទ្ធ សាសនា ។
វគ្គសិក្សារបស់សមណនិស្សិត និស្សិត ដែល បាន ប្រលង បញ្ចប់ជាស្ថាពរ និងការបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នេះ គឺជា សក្ខីភាព ថ្មីមួយទៀត ដែលឆ្លុះ បញ្ចាំង ឲ្យ ឃើញ ពី ការយក ចិត្ត ទុកដាក់ខ្ពស់បំផុត របស់ រាជរដ្ឋាភិបាល ចំពោះ វិស័យ ព្រះពុទ្ធ សាសនា និងការយកចិត្តទុក ដាក់ ចំពោះ ការភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ដែលជាផ្នែក ដ៏ មាន សារៈសំខាន់ មួយ ក្នុង ការរួម ចំណែក ដល់ការកាត់ បន្ថយ ភាពក្រីក្រ និង ការលើក កម្ពស់ ជីវភាព រស់ នៅ របស់ប្រជាជន ដែល ជា គោលដៅ ដ៏ ចម្បង របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាន ខិតខំ យកអស់ កម្លាំង កាយ ចិត្តបញ្ញា និងស្មារតី ក្នុងការជម្រុញ និង គាំទ្រតាមគ្រប់ រូបភាព ដល់ ក្រសួង ធម្មការ និងសាសនា ដែលបានពុះពារជំនះគ្រប់ ឧបសគ្គ ក្នុងការគ្រប់គ្រង និង ដឹកនាំវិស័យ សាសនា ជាពិសេស ពុទ្ធិកសិក្សា ដែល មាន អគ្គាធិការដ្ឋាន ពុទ្ធិក សិក្សាជាតិ ជាចំណុះ ដើម្បីដឹកនាំ និងសម្របសម្រួល ផ្ទាល់លើ វិស័យនេះ។
លោកជំទាវថ្លែងបន្តថារាជរដ្ឋា ភិបាល បានខិតខំពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សា ទាំង បរិមាណ និង គុណភាព តាមរយៈការបញ្ចូល ក្នុង កម្មវិធីនយោបាយរបស់ រាជរដ្ឋា ភិបាល នីតិកាល ទី៥ នៃរដ្ឋសភា ដែលបាន ចែង ថា «បន្តគោរព សេរីភាព ខាង ជំនឿ និងសាសនា លើក ស្ទួយ ព្រះពុទ្ធ សាសនា ដែលជាសាសនា របស់រដ្ឋ ជា ពិសេស ការបន្តពង្រឹង និង ពង្រីកពុទ្ធិក សិក្សា នៅ គ្រប់ កម្រិត ការបោះពុម្ព ផ្សព្វ ផ្សាយ គម្ពីរដីកា ក្បួនច្បាប់ នានា និង កិច្ច ប្រតិបត្តិ ធម្មវិន័យ ទន្ទឹមនេះ គាំទ្រ សកម្ម ភាព នៃសាសនាផ្សេងៗទៀត ក្នុង សង្គម»។
ការសិក្សារៀនសូត្រ គឺទាមទារឲ្យប្រើប្រាស់ប្រាជ្ញា ស្មារតី ពេលវេលា ប្រកប ដោយការតស៊ូព្យាយាម និង អំណត់ ។ ក្រោយពីបាន បញ្ចប់ ការ សិក្សា សមណនិស្សិត-និស្សិតទាំងអស់ នឹង ក្លាយទៅ ជាបញ្ញវ័ន្ត ដែលមានចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ជា សសរទ្រូងដ៏រឹងមាំ និងមាន សារៈសំខាន់ យ៉ាង ខ្លាំង ក្នុង ការអភិវឌ្ឍន៍ខ្លួនឯងផង គ្រួសារផង និង ប្រទេស ជាតិ នីមួយៗ ផង។ លើសពីនេះទៀតជ័យលាភីទាំងអស់ ក៏នឹងក្លាយ ទៅជាអ្នកផ្តល់ចំណេះដឹង និង អប់រំ ជា អ្នក ថែរក្សា និង អភិរក្សវប្បធម៏ និង អក្សរសាស្រ្តជាតិ និងជា អ្នកសិក្សា ស្រាវជ្រាវ ព្យាករណ៍ និង ដោះស្រាយនូវបញ្ហាដែលនឹងអាច កើត មាន នា ពេល បច្ចុប្បន្នក្តី និង អនាគតក្តី។ លោកជំទាវកិត្តិសង្គហបណ្ឌិតបន្ថែមថា
ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ដែលយើងទាំងអស់គ្នា បាន ឃើញ ដូចពេលនេះ គឺមិនត្រឹមតែ កើត ឡើង ពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ ដូចជាក្រសួងធម្មការ និង សាសនា ឬក៏អគ្គាធិការ ដ្ឋាន ពុទ្ធិក សិក្សា ជាតិ ប៉ុណ្ណោះទេ ប៉ុន្តែ គឺទាមទារឲ្យមានការគាំទ្រ និងជ្រោមជ្រែងផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អង្គការ មិនមែនរដ្ឋាភិបាល ទាំងអង្គការជាតិ អន្តរជាតិ និង បណ្តាប្រទេស ជាដៃគូ អភិវឌ្ឍន៍ផងដែរ ដែល ធ្វើឲ្យ វិស័យ អប់រំរបស់ប្រទេសកម្ពុជាយើង មានសមិទ្ធិផល ត្រចះត្រចង់ ដូចសព្វ ថ្ងៃនេះ។ ហេតុដូច្នេះ ខ្ញុំព្រះករុណា ខ្ញុំ សូមធ្វើការ អំពាវ នាវ ដល់ សប្បុរសជនទូទៅ សូមបន្តចូលរួមចំណែកគាំទ្រ និង អភិវឌ្ឍ វិស័យ ពុទ្ធិក សិក្សានៅកម្ពុជា ឲ្យបានកាន់តែ ប្រសើរ ឡើង ថែមទៀត ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner