ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ យោងតាមជំនួបរវាង លោក Chu Quang Vu ,Manager of Research &Development  Department  និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២ខែកក្កដា ឆ្នាំ២០១៨ អោយដឹងថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាមឈ្មោះ Hoa Phat ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ។
លោក Chu Quang Vu អោយដឹងថា ក្រុមហ៊ុនHoa Phat គ្រោងចំណាយទុនវិនិយោគប្រហែល៥០០លានដុល្លារ ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្តព្រះសីហនុ។ លោក បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ត្រូវការដីប្រមាណពី១០០ហិចតា ទៅ១៥០ហិចតាដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។
ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏ ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៏មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ចង្អុលបង្ហាញអោយក្រុមហ៊ុននេះ គួរចាប់អារម្មណ៏ទីតាំងដីនៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៏មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិចតា ទំនងជាអាចធ្វើការងារនេះបាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner