អជ្ញាធរខេត្តកណ្តាលស្នើរឲ្យ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ម៉ៅ  ភិរុណ   អភិបាលនៃគណអភិបាលខេត្តកណ្តាល ស្នើរឲ្យ    កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធត្រូវបន្តប្រកាន់ខ្ជាប់នូវទស្សនៈ ភូមិ ឃុំ មានសុវត្តិភាព  ដែលជាភារះកិច្ចសំខាន់សម្រាម់កិច្ចការប្រចាំថ្ងៃរបស់ខ្លួននៅក្នុងមូលដ្ឋាន និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
     
         ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ  កងកម្លាំង ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លារ  ស្រុកស្អាង ខេត្តណ្តាល នាព្រឹកម៊ិញនេះផងដែរ។ ឯកឧត្តម  ម៉ៅ  ភិរុណ បានបន្តថា៖  អជ្ញាធរមូល
ដ្ឋានត្រូវបង្កើនការប្រមូលផ្តុំដឹកនាំនៅក្នុងមូលដ្ឋានឱ្យចូលរួមសកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះ តាមរយះការកសាងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប  ព្រមទាំងមានកម្មវិធីប្រជុំបូកសរុបដកពិសោធន៍តាមដំណាក់កាលនីមួយៗ សំដៅកែលម្អបង្កើនប្រសិទ្ធភាពថែមទៀតសម្រាប់រដ្ឋបាល ស្រុក ឃុំ របស់ខ្លួន  និងជាពិសេសទៅទៀតនោះដើម្បីរក្សាសន្តិសុខសុវត្តភាពសាធារណះក្នុងពេលបោះឆ្នោតនាថ្ងៃខាងមុខ។   ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនះ  និងវិធីសាស្ត្រធ្វើឱ្យសម្រេចបាននូវខ្លឹមសារនៃប្រធានបទ ភូមិ ឃុំ មានសុវត្តិភាព   ជូនដល់ប្រជាពលរដ្ឋ។    ឯកឧត្តមបានបន្តទៀតថា៖  គណះបញ្ជាការឯកភាពស្រុក  ត្រូវធ្វើការប្រជុំបូកសរុបដកពិសោធន៍អំពីការងារកសាងគ្រប់គ្រងដឹកនាំ ប្រជាការពារនៅក្នុងដែនសមត្ថកិច្ចេបស់ខ្លួន  ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចប្រឈម និងផ្តើមគំនិតដើម្បីចូលរួមជំរុញចលនាតម្រង់ទិស ក្នុងការប្រើប្រាស់កម្លាំងការពារឱ្យបានកាន់តែប្រសើរក្នុងនោះយកចិត្តទុកដាក់អំពីការងារចាត់តាំង អំពីសកម្មភាព និងការបំប៉ន ដើម្បីឱ្យកម្លាំងនេះបំពេញភារកិច្ចជាអចិន្ត្រៃយ៍ ធ្វើជាមូលដ្ឋានបង្អែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
    
      ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏ជំរុញអោយអជ្ញាធរនៅមូល
ដ្ឋានបង្កើនការរៀបចំវេទិការសាធារណះឱ្យកាន់តែសកម្មបន្ថមទៀត  ដោយយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនែការទទួលបានពត៍មាន  អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងបញ្ហាសន្តិសុខ  ព្រមទាំងខិតខំដោះស្រាយសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងឱ្យរួសរាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិការសាធារណះទទួលបាននូវគុណប្រយោជន៍ពិតៗ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner