ធនាគារជាតិនៃកម្ពុជាបង្ហាញប្រជាពលរដ្ឋអំពីផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

 សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃ២៩មិថុនានេះ បានឲ្យដឹងថា ថ្មីនេះនេះ ក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈ យ៉ាងសកម្មតាមរយៈ បណ្ដាញសង្គម ការចែកខិតបណ្ណ និងផ្ញើសារតាមទូរសព្ទ័ជាដើម។ ធនាគារជាតិ បានបង្ហាញ ដល់សាធារណជនពីផលវិបាកធំៗ ដែលបណ្ដាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ គឺ អតិថិជនអាចប្រឈមទៅនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាសក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់ពុំ ត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញតិ។

អតិថិជនអាចប្រឈមមុខនឹងការគម្រាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ ដែលមិនសមហេតុសមផលទៅក្រុមហ៊ុនវិញ។ ទ្រព្យធានារបស់អតិថិជនអាច ត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការ ជាដើម។ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយត្ន័ និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាត។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា ក៍បានស្នើសុំសហការពីអាជ្ញាធរពាក់ពន្ធ័ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាព។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner