សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន៣កញ្ចប់ធំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានកម្លាំងកងអន្តរាគមន៍ ខណ្ឌពោធិសែនជ័យ ប្រទះជួប បង្ក្រាបចាប់ឃាត់ខ្លួនជាក់ស្តែង រកឃើញថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ ដាក់តាមខ្លួនជាស្រេច កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ហ៊ុន ស៊ីថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចតាមស្វែងរកយូរមកហើយ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានឲ្យដឹងថា បទល្មើសគ្រឿងញៀនមួយ កម្លាំងនគរបាល ទាំងប៉ុស្តិ៍ ទាំងកម្លាំងជំនាញ បង្ក្រាបចាប់រាល់ថ្ងៃ មិនបានជនសង្ស័យជួញដូរ ក៏បានជនសង្ស័យប្រើប្រាស់ដែរ តិចច្រើន មិនកំណត់ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ តែងតែ ចុះល្បាត បង្ក្រាបចាប់ជាប្រចាំ ឃើញម្នាក់ចាប់ម្នាក់ ឃើញ២នាក់ចាប់២នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន កាលបើសមត្ថកិច្ច អាជ្ញាធរ បណ្តែតបណ្តោយ ព្រងើយ កន្តើយ ទៅលើបញ្ហាបទល្មើសមួយនេះ នោះច្បាស់ជា អសន្តិសុខ កើតបាន ក្នុងមូលដ្ឋានជាក់ជាមិនខាន ទើបកម្លាំងសមត្ថកិច្ច ចុះល្បាត ក្នុងមូលដ្ឋាន ភូមិសាស្រ្តជាប្រចាំ ដើម្បីធានារក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនៅល្ងាចថ្ងៃទី២៨ ខែមិថុនា នេះកម្លាំងអន្តរាគមន៍ខណ្ឌ បង្ក្រាបចាប់ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់យូរមកហើយ ជួញដូរថ្នាំញៀន ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ ម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-6630  ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅផ្នែកជំនាញ អធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner