អភិបាលខេត្តព្រះសីហនុ បានផ្តួចផ្តើមបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ ដើម្បីប្រមូលមូលថវិកាសំរាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងសកម្មក្នុងការជួយសង្គ្រោះកុមារកម្ពុជា

ព្រះសីហនុ៖ មន្ទីរពេទ្យគន្ធបុផា គឺជាមន្ទីរពេទ្យមួយដែលផ្តោតសំខាន់ទៅលើការជួយសង្គ្រោះកុមារដែលបានមានជំងឺត្រូវការការព្យាបាល។ សព្វថ្ងៃនេះជារៀងរាល់ថ្ងៃសង្គេតឃើញថាមានកុមារម្ពុជា​ ជាច្រើនបាននឹងទៅទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារដ៏ល្បីមួយនេះ។ បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផាមានទីតាំងរាជធានីភ្នំពេញចំនួន.០២.កន្លែងនិងខេត្តសៀមរាបផងដែរ។
ជុំវិញការបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ នេះដែរ នៅរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨នេះ  ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានរំពឹងថាប្រជាពលរដ្ឋនិងមន្ត្រីរាជការខេត្តព្រះសីហនុ នឹងចូលរួមចែករំលែកធនធានដើម្បីទ្រទ្រង់មន្ទីរពេទ្យមួយនេះដើម្បីមានលទ្ធភាពបន្តដំណើរការសង្គ្រោះកុមារកម្ពុជាយើងដែលមានជំងឺជាបន្តទៀត។
សូមបញ្ជាក់ថា គម្រោងបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ នេះត្រូវបាន ក្រសួងសេដ្ឋកិច្ចនិងហេរញ្ញវត្ថុបានឯកភាពជាគោលការរួចហើយ។
នេះបើយោងតាមការអោយដឹងពីលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner