ស្លាប់៤នាក់ របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួក

អត្ថបទដោយ៖
Kien Sereyvuth

យ៉ាងហោចណាស់មានមនុស្ស០៤នាក់ បានស្លាប់ និង០៥នាក់រងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូនៅស្រុកពួកខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើង​នៅវេលាម៉ោង​៩និង៤០នាទីព្រឹកថ្ងៃ២៧ ខែមិថុនានេះ នៅចំណុចផ្លូវជាតិលេខ៦
ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ លោកអធិការបន្តថា ហេតុការណ៍នេះបង្កដោយរថយន្តCamryឆ្លាម​ ព៌ណឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើត
ដឹកអ្នកដំណើរ៤នាក់ ។ លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកម៉ូតូC125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង​ ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ។
បន្ទាប់ពីបង្កហេតុរួចអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

លោកអធិការបន្តថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner