ពត៏មានលម្អិត! បុរសដែលស្រវឹងបើករថយន្តទៅបុកគេហើយដកកាំភ្លើងភ្ជង់គំរាមសមត្ថកិច្ចនោះ គឺជា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

សមត្ថកិច្ចបញ្ជាក់ប្រាប់ព័ត៌មាន ថា ជនសង្ស័យដែលឃាត់ខ្លួន  បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង ១០នាទីល្ងាច នៅចំណុច មុខក្លោងទ្វារវិទ្យាល័យ ផ្សារដើមថ្កូវខាងត្បូង ផ្លូវ៤៨៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ  នេះមានម្នាក់ ឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤អឺ ផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន  ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9766 បុកគូទរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ  ដែលបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង ។

ទទួលបានពត៏មាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត។ នគរបាល បានគោះ កញ្ចក់ រថយន្ត ជនបង្ក តែពេលនោះស្រាប់តែ ជនបង្ក បានដកអាវុធខ្លីមួយដើមម៉ាកBeretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាននគរបាលយើង ដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនិងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner