កម្លាំងមន្ត្រីការរិយាល័យដែនជម្រាកសត្វព្រៃភ្នំឱរ៉ាល់ប្រទះឃើញសកម្មភាពគ្រឿងចក្រចំនួន ៣គ្រឿង ឈូសឆាយដីព្រៃ ដោយពុំមានច្បាប់អនុញ្ញាតិ
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ឆ្នាំង ៖ កម្លាំងមន្ត្រីការរិយាល័យដែនជម្រាកសត្វព្រៃភ្នំឱរ៉ាល់នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៨ បានចេញល្បាត បានប្រទះឃើញសកម្មភាពគ្រឿងចក្រប្រភេទ D60 ចំនួន ៣គ្រឿងឈូសឆាយដីព្រៃ ជាដីអនុក្រិត្យនៅចំណុចអូរក្របីងាប់ UTM 426193; 1335595 ក្នុងភូមិសាស្ត្រ ភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយការធ្វើសកម្មភាពឈូសឆាយដីព្រៃនោះពុំមានច្បាប់អនុញ្ញាតិឡើយ ។
ក្រោយឃើញសកម្មភាពការឈូសឆាយបែបបនេះបានហៅថៅកែគ្រឿងចក្រមកសាកសួរ បានអោយដឹងថា ដីព្រៃខាងលើនេះ ពួកគេបានឈូសឆាយអោយឈ្មោះ ទេព ភារម្យ ដែលមិនបាន ស្គាល់អត្តសញ្ញាណឡើយ ។
កម្លាំងមន្ត្រីការរិយាល័យដែនជម្រាកសត្វព្រៃភ្នំឱរ៉ាល់សំណូមពរដល់អភិបាលខេត្តកំពង់ឆ្នាំង ពិសេសឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់់វិធានការឱ្យបានទាន់ពេលវេលា ៕