ស្ត្រីខ្មែរស៉ីឈ្នួលពពោះ៣៦នាក់ ក្មេង២នាក់ និងជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យសរុប៤០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ មនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពរពោះ និងក្មេង២នាក់ រួមជាមួយជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យ ត្រូវបានម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវលបឆ្មក់បង្ក្រាបឃាត់ខ្លួន ដោយដកហូតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅក្នុងវីឡាលេខ២ និងវីឡាលេខ៩អា ស្ថិតក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ មានកិច្ចសហការពីអាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទោះបីយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរ២នាក់ ដែលជាប់សង្ស័យ និងក្មេង២នាក់ រួមជាមួយស្ត្រីពពោះស៉ីឈ្នួល៣៦នាក់ សរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner